រាជធានី​ភ្នំពេញ ៖ កម្ពុជាតវ៉ា​ទៅ​វៀតណាម ឲ្យ​រុះរើ​តង់​ទាំង​៣១​កន្លែង ឲ្យ​បាន​ឆាប់ ចេញពី​តំបន់​មិន​ទាន់​ឯកភាព​គ្នា ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ប្រទេស​កម្ពុជា ជាប់​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ដើម្បី​បន្ត​រក្សា​ភាព​ដើម​មិន​កែប្រែ​នៅ​តំបន់​នោះ រហូត​ដល់​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជា​ស្ថាពរ ។

ក្រសួង​ការ​ប្រទេស​បាន​បញ្ជាក់​ថា ការ​កោះ​អញ្ជើញ​អគ្គរដ្ឋទូត​វៀតណាម​មក​ជួប​នេះ បាន​ធ្វើ​ឡើង​ដោយ​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ។

សូម​ជម្រាប​ថា ក្រោម​ការ​រឹត​បន្តឹង​ការ​ឆ្លង​ដែន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ភាគី​វៀតណាម បាន​ចូល​មក​បោះ​តង់​យោធា​ចំនួន ៣១​កន្លែង នៅ​តំបន់​ស ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ។

នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស មាន​ដូច​ខាងក្រោម​នេះ ៖