ក្រុងប៉ោយប៉ែត ៖ ភាគីទាំងសងខាងកម្ពុជា-ថៃ កំពុងតែស្ថិតក្នុងសភាពត្រៀមជើងការដូចគ្នា ចាប់តាំងពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានពង្រាយកម្លាំងតាមគោលដៅផ្សេងៗ ចំនុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្រែងមាន បាតុភាពមិនប្រក្រតីកើតឡើងដោយ បងប្អូនអាជីវករខ្មែរផ្ទុះការតវ៉ា ធ្វើបាតុកម្មបិទព្រំដែន។

ដោយឡែកសមត្ថកិច្ចថៃ ក៏មិនខុសពីកម្ពុជាយើងប៉ុន្មានឡើយ ទាហានឈុតខ្មៅ បានដឹកមកពង្រាយ តាមចំនុចផ្សារក្លងឡឹក-រុងក្លឿ ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងគោលដៅការពារទ្រព្យសម្បត្តិបងប្អូនអាជីវករខ្មែរផង និងដើម្បីការពារទប់ស្កាត់បាតុកម្មផ្សេងៗផងដែរ ៕