បរទេស៖​ រោងកុនស្ថិតនៅក្នុងចំណោមអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃច័ន្ទ ទី០១​ ខែឧសភានេះ​ ​នៅពេលដែលរដ្ឋាភិបាលថៃ នឹងបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតដែលត្រូវបានដាក់ក្នុងកំឡុងពេលដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារតែវីរុស Covid-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NationThailand កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា។

ប៉ុន្តែទន្ទឹមនឹងការបើកឲ្យដំណើរការនេះដែរ រោងកុនទាំងអស់ នឹងត្រូវដាក់អ្នកទស្សនាឲ្យអង្គុយកៅអីដាច់ដោយឡែកពីគ្នាចំនួន៣ ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាតិអោយលក់អាហារបរិភោគ ឬភេសជុ្ជះផ្សេងៗក្នុងកំឡុងពេលបញ្ចាំងខ្សែភាពយន្តនោះទេ។

លោក Panpimol Wipulakorn អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា​ កន្លែងអង្គុយនៅជាប់គ្នានឹងត្រូវបានកំណត់សម្រាប់មនុស្សពីរនាក់ ហើយបន្ទាប់មកត្រូវមានកៅអីទំនេរចំនួនបី ត្រូវទំនេរគឺហាមមិនឲ្យមានមនុស្សអង្គុយ កន្លែងអង្គុយនៅជួរដេក​ នៅខាងមុខ និងខាងក្រោយនឹងត្រូវបានដាក់តាមអង្កត់ទ្រូង។

លោកបានបន្ថែមទៀតថា នៅខាងក្នុងរោងកុនមើលខ្សែភាពយន្តអ្នកទស្សនា​ នឹងត្រូវហាមឃាត់មិនអោយបរិភោគ ឬផឹកភេសជ្ជះអ្វីឡើយ ហើយជាពិសេសត្រូវពាក់ម៉ាសមុខជានិច្ច។

លោកវេជ្ជបណ្ឌិត​ Panpimol Wipulakorn បានមានប្រសាសន៍ថា មន្ត្រីសុខាភិបាលនឹងពិនិត្យមើលភាពស្អាតនៃប្រព័ន្ធខ្យល់ចេញចូលតាមរោងកុន។ ហើយអតិថិជននៅពេលចូលទស្សនាត្រូវប្រើស្កេនទូរស័ព្ទថៃឆាណា QR ពេលចូលនិងចេញពីរោងកុន ៕