ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ សុក្រ ៨កើតខែជេស្ឋ ឆ្នាំជូត ទោ​ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០ ២០វេលាម៉ោង១៤និង០០នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុ​ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង។

លោកវរសេនីយ៍ឯក ផង់ សុភាព អធិការ​នគរបាលស្រុកថ្មគោល បានជម្រុញដឹកនាំ កម្លាំង​​ផ្នែកជំនាញសហការជាមួយកំលាំងនគរ​បាលប៉ុស្តិ៍រដ្ឋបាល ចុះបង្រ្កាបករណីល្បែ​ងស៊ី​សង(បៀរតង-បៀរកងយឺត)មួយករណីនៅ​ចំ​ណុចភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបា​ត់​ដំបង និងបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹ ត្តិចំនួ​ន​០៩នាក់ស្រីចំនួន០៦នាក់និងដកហូតបានសម្ភារៈតាងរួមមាន៖
-បៀរតងចំនួន០១ហ៊ូ
-បៀរបារាំងចំនួន៥២សន្លឹក
-កន្ទេលក្រាលលេងចំនួន០៣
-កំរាលក្រាលលេងចំនួន០២
-ម៉ូតូចំនួន០២គ្រឿង។

ករណីនេះសមត្ថកិច្ចនគរបាលស្រុក បានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាព​ល្បែងស៊ីសងខុសច្បាប់នេះរួចបានអនុញ្ញាតឱ្យវិលទៅមូលដ្ឋានវិញ ។