រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ពី​តួលេខ​នៃ​ជំងឺគ្រុនឈាម​ក្នុង​អំឡុង​១៩​ស​ប្តា​ហ៍​ដើមឆ្នាំ​២០២០​នេះ​មាន​រហូត​ដល់​២១៧២​ករណី​ដែល​ជា​ចំនួន​ករណី​ឈឺ និង​អាច​បន្ត​កើនឡើង​នៅ​តាម​ភូមិ​-​ឃុំ និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​នា​ពេល​ខាង​មុខ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម​ក្នុង​រដូវវស្សា​ឆ្នាំ​២០២០ នេះ ។

តាមប្រភពរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា តាមការ​សិក្សា​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​កន្លង​មកនេះ​បាន​បង្ហាញ​ថា ជំងឺគ្រុនឈាម​ក្នុង​រដូវវស្សា​កើនឡើង​ច្រើន​ជាង​២​ដង បើ​ធៀប​នឹង​ចំនួន​ករណី​ក្នុងរ​ដ្​ូ​វ​ប្រាំង ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង​កត្តា​អាកាសធាតុ​ដូច​ជា កំ​ដៅ ចំនួន​ទឹកភ្លៀង និង​សំណើម ។

ជំងឺគ្រុនឈាម​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ វា​បង្ក​ឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត ។ សត្វ​មូស​ខ្លា​បង្កបង្កើត​កូនចៅ​នៅ​ក្នុង​ទឹកថ្លា ស្អាត និង​ចូល​ចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើស​ពី​១៥០​ម៉ែត្រ​ពី​ទីកន្លែង​កកើត ។

យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណក​សាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ (​ម​.​គ​.​ច​) រួម​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា សត្វ​មូស​ខ្លា​ចូល​ចិត្ត​ពង​បង្កបង្កើត​កូនចៅ​នៅ​ក្នុង​សំ​បងកង់​ឡាន និង​សំបក​កង់​ម៉ូតូ​ចាស់​ៗ១១​ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សំរាប់​ប្រើប្រាស់​ផ្សេង​ៗ ។

ដូច្នេះ​ដើម្បី​ការពារ​សុខភាព​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺគ្រុនឈាម​ដោយសារ​សត្វ​មូស​ខ្លា​ញី​ខាំ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ខាងក្រោម ៖