ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបមុខសញ្ញាសង្ស័យដែលបានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបពីជនរងគ្រោះ ការជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធខ្លី២ដើម បានបន្តបន្ទាប់ ចំនួន៦នាក់ ចាប់ពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ ១-ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ៤៦ឆ្នាំ, ២-ឈ្មោះ ហុក ណារិន ភេទប្រុសអាយុ២៩ឆ្នាំ, ៣-ឈ្មោះ ហ៊ាន ប្រិមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៦៣ឆ្នាំ, ៥-ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ និង៦-ឈ្មោះ ទឹក សាអ៊ុ ភេទប្រុស អាយុ៥២ឆ្នាំ។

សម្ភារៈដកហូត៖ កាំភ្លេីងខ្លីម៉ាកK59ចំនួន២ដើម , ម៉ូតូចំនួន៣គ្រឿង(កង់បីឥណ្ឌា១គ្រឿង និងម៉ួតូម៉ាកហុងដា សេ១២៥ចំនួន ២គ្រឿង), ទូរស័ព្ទ៥គ្រឿង និងម្សៅក្រាមពណ៌សចំនួន៥កញ្ចប់ធំ។
ក្រោពេលចាប់ខ្លួនបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យនិងភ័ស្តតាងខាងលើឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕