ខេត្តកំពង់ស្ពឺ៖  កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មានករណី​ឆ្លងចរន្តអគ្គិសនីដែលបណ្ដាលឲ្យឆេះផ្ទះមួយខ្នង​ និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង ស្ថិតនៅចំណុចភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ករណីគ្រោះអគ្គីភ័យបានឆាបឆេះផ្ទះ របស់ជនរងគ្រោះឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ យោងតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ផ្ទះហ្អឹងគឹជាលុយកេរិ៍្ដរបស់ម្ដាយខ្លួនដែលទើបនឹងខ្ចីលុយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ បាន១ម៉ឺនដុល្លារ​ សម្រាប់ធ្វើផ្ទះអោយគាត់ ប៉ុន្តែជាអកុសលគ្រោះអគ្គីភ័យបានត្របាក់លេបយកផ្ទះរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀតផង ៕