ខេត្តពោធិ៍សាត់៖ បុរសម្នាក់ចេញពីផ្ទះទៅព្រោះស្រូវ ពេលមានភ្លៀងផ្គរ ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបឹងខ្នាយមាន់ ស្ថិតនៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ។

ជនរងគ្រោះឈ្មោះ សាំង ឆៃលី អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងវែង ក្នុងឃុំស្នាអន្សា ស្រុកក្រគរ មានប្រពន្ធឈ្មោះ រឹម សាម៉ាលី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន២នាក់ (ស្រី១នាក់) ។
មុនពេលកើតហេតុ ជនរងគ្រោះចេញពីផ្ទះទៅព្រោះស្រូវនៅចំណុចវាលបឹងខ្នាយមាន់។ ពេលមានភ្លៀងផ្គរ ស្រាប់តែរន្ទះបាញ់ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យជាក់ស្ដែង និងបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕