ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញនៅឡើយ ព្រោះគ្មានបន្សល់ទុកនូវលិខិតស្នាមអ្វីនៅជាប់តាមខ្លួនទេ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ បើយោងតាមការបញ្ជាក់ពីបុគ្គលិកសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុ គឺមុនពេលកើតហេតុ គាត់បានឃើញបុរសរងគ្រោះ ដើរចុះឡើងក្នុងទឹកមុខស្រងូតស្រងាត់ នៅលើស្ពាន អគារផ្សារ អូឡាំព្យា ។ ស្រាប់តែមួយស្ទុះក្រោយមក ទើស្រាប់តែឃើញបុរសរងគ្រោះ បានលោតពីលើស្ពានជាន់ទី៥ ចុះមកខាងក្រោម បណ្ដាលឲ្យស្លាប់តែម្ដង ។

ក្រោយពេលកើកហេតុ មន្ត្រីនគរបាលជំនាញបច្ចេកទេសកោសល្យវិច័យ បានចុះពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារការធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើស្ពានជាន់ទី៥ ពិតមែន ហើយបានដឹកសាកសពយកមកតម្កល់នៅវត្តទឹកថ្លា និងប្រកាសស្វែងរកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕