ខេត្តកណ្តាល៖ យោងតាមដីកាលេខ៣១០ ដកបចខ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចចាប់ខ្លួនជនជាប់ចោទម្នាក់ ករណីសមគំនិត បទឃាតកម្ម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជនជាប់ចោទ ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ជនជាប់ចោទឈ្មោះ ចិន្តា តុលា អាយុ៣២ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ជាប់ចោទពីបទសមគំនិត បទឃាតកម្ម ដែលប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។ ក្រោយកើតហេតុ ជនជាប់ចោទបានរត់ទៅធ្វើការនៅប្រទេសថៃបាត់។
លុះមកដល់ថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២០ ជនជាប់ចោទបានវិលត្រឡប់ចូលផ្ទះវិញ ត្រូវកម្លាំងប៉ុស្តិ៍ព្រែកហូរ ឃាត់ខ្លួនបាន យកមកចាត់ការតាមនីតិវិធី ៕