កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ រដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេច ដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ក្រោម ច្បាប់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ ងារសារព័ត៌មានបារាំង AFP ចេញផ្សាយនៅថ្ងៃនេះ។ ការសម្រេចដកហូតឋានៈពិសេសរបស់សហរដ្ឋអាមេរិកលើទីក្រុងហុងកុង គឺជាការ បើកផ្លូវឱ្យទីក្រុងវ៉ាស៊ីនតោន មានសិទ្ធិកាត់ផ្តាច់ សិទ្ធិពាណិជ្ជកម្មពិសេសមួយទៀតជាមួយទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់បំផុតនៅលើលោកមួយនេះ។ លោក Mike Pompio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ចាប់ពី ថ្ងៃនេះតទៅ ទីក្រុងហុងកុងលែងទទួលបាន ឋានៈពិសេសក្រោមច្បាប់សហរដ្ឋអាមេរិកទៀត ហើយ ហើយថ្ងៃបន្ទាប់ខាងមុខ ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ អាចនឹងបាត់បង់សិទ្ធិពាណិជ្ជកម្មពិសេសមួយទៀត។ មូលហេតុនាំឱ្យសហរដ្ឋអាមេរិក សម្រេច ដកឋានៈពិសេសចេញពីទីក្រុងហុងកុង ដោយ សារតែសហរដ្ឋអាមេរិកមើលឃើញថា ចិន កំពុងជាន់ឈ្លីមកលើទីក្រុងស្វយ័ត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។ នេះមិនមែនជាលើកទី១ទេ ដែលធ្វើឱ្យសហរដ្ឋអាមេរិក ឈឺឆ្អាលរឿងហុងកុង ហើយប្រតិកម្មទៅនឹង ចិន។ សហរដ្ឋអាមេរិក ធ្លាប់បានសម្តែងកង្វល់ នៅពេលដែលទីក្រុងហុងកុង ផ្ទុះបាតុកម្មទ្រង់ទ្រាយធំ និងអូសន្លាយអស់រយៈពេលរាប់ខែ កាលពីឆ្នាំទៅមិញ នៅពេលដែលទីក្រុងហុងកុង បានដាក់សំណើច្បាប់បត្យាប័នចូលក្នុងរដ្ឋភា ដើម្បីអនុម័ត តែច្បាប់នោះត្រូវផ្អាកទៅវិញ។

តើទីក្រុងហុងកុង បានធ្វើកំហុសឆ្គងអ្វីខ្លះ ដែលធ្វើឱ្យអាមេរិក ដកឋានៈពិសេស?

វាមិនមែនជារឿងថ្មីទេ ដែលអាមេរិក ខឹងជាមួយទីក្រុងហុងកុង ហើយរាលដាលរហូត ដល់ចិន។ កាលពីឆ្នាំទៅមិញ អាមេរិកបានថ្កោលទោសទីក្រុងហុងកុងម្តងហើយ ហើយបានពង្រាងច្បាប់មួយសម្រាប់ដាក់ទណ្ឌកម្មទីក្រុងនេះ។ ច្បាប់បត្យាប័ន ដែលមេដឹកនាំទីក្រុងហុងកុង គ្រោងនឹងអនុម័តនៅក្នុងរដ្ឋសភា សហរដ្ឋអាមេរិកយល់ឃើញថា រំលោភដល់សិទ្ធិ សេរីភាពប្រជាជនហុងកុង។ ច្បាប់បត្យាប័ននេះ មានន័យថា រវាងទីក្រុងហុងកុង និងប៉េកាំង អាចផ្លាស់ប្តូរអ្នកទោសពីគ្នាទៅវិញទៅមក។ សម្រាប់ឆ្នាំនេះ ចិន បានបង្កើតច្បាប់ធំៗ ២បន្ថែមទៀត ដើម្បីដាក់គំនាបមកលើទីក្រុងហុងកុង ដែលធ្វើឱ្យសហរដ្ឋអាមេរិកមិនសប្បាយចិត្ត ហើយវាខុសទៅនឹងកិច្ចព្រមព្រៀងនៅពេលដែល អង់គ្លេសប្រគល់ទឹកដីហុងកុងត្រឡប់មកឱ្យចិនគ្រប់គ្រងវិ កាលពីឆ្នាំ១៩៩៧។
នៅក្នុងកិច្ចព្រមព្រៀងនោ អង់គ្លេសបានដាក់លក្ខខណ្ឌ ឱ្យចិនគោរពអធិបតេយ្យទីក្រុងហុងកុង និងជាពិសេសសិទ្ធិសេរីភាពបញ្ចោញមតិ យ៉ាងហោចណាស់៥០ឆ្នាំ មានន័យថារហូតដល់ឆ្នាំ២០៤៧។ ច្បាប់២ថ្មី ចុងក្រោយ ដែលចិនបង្កើតឡើង គឺពាក់ព័ន្ធនឹង ការគោរពភ្លេងជាតិចិននិងច្បាប់សន្តិសុខជាតិថ្មី ដែលទើបអនុម័តកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨។ ច្បាប់ថ្មីចុងក្រោយនេះ ដែលធ្វើឱ្យសហរដ្ឋអាមេរិកឆេះដុំកាន់តែខ្លាំង ហើយដកឋានៈពិសេសចេញ មុនពេលឈានដល់ការដកសិទ្ធិពិសេសពាណិជ្ជកម្ម។

តើការដកឋានៈ និងសិទ្ធិពាណិជ្ជកម្មពិសេសប៉ះពាល៉អ្វីខ្លះដល់ ហុងកុង?

បើយោងតាមប្រភពព័ត៌មានស៊ីអ៊ិនអ៊ិន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថាការកាត់ផ្តាច់ទំនាក់ទំនងរវាងទីក្រុងហុងកុង និងសហរដ្ឋអាមេរិក វាពិតជាប៉ះពាល់ខ្លាំងដល់បញ្ហាសេដ្ឋកិច្ច។
យោងតាមសេវាកម្មស្រាវជ្រាវមួយបានឱ្យដឹងថាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ទីក្រុងហុងកុង កាលពីឆ្នាំ២០១៨ មានទំហំទឹកប្រាក់ប្រមាណជាង៣១ពាន់លានដុល្លារ។ ចំណែកឯប្រភពព័ត៌មានពីការិយាល័យស្ថិតិសហរដ្ឋអាមេរិក ក៏បានឱ្យដឹងដែរថា ទីក្រុងវ៉ាស៊ីនតោន បាននាំចេញទំនិញក្នុងទំហំទឹកប្រាក់៦,៣៦ពាន់លានដុល្លារទៅកាន់ទីក្រុងហុងកុង ហើយនាំចូល ពីហុងកុងមកវិញ ក្នុងទំហំទឹកប្រាក់៩៥២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២០។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនសហរដ្ឋអា- មេរិកធំៗចំនួន១២០០ កំពុងធ្វើជំនួញនៅទី ក្រុងហុងកុង។ ហុងកុង គឺជាដៃគូពាណិជ្ជកម្ម ទំនិញដ៏ធំបំផុំតទី២១ របស់សហរដ្ឋអាមេរិក៕by kbn007