ខេត្តស្វាយរៀង​៖ យោង​ពាក្យបណ្ដឹង​របស់​ស្ត្រី​រង​គ្រោះបុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​២៧ ខែឧសភា​ ឆ្នាំ​២០២០ ពី​បទ​ចាប់រំលោភ​បាន​សម្រេច​ចំនួន​២​ដង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​រង​គ្រោះ​ដែល​បាន​ចោទប្រកាន់​ថា​ជនសង្ស័យ​បាន​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​ចំនួន​២​ដង​ ។

ជនសង្ស័យ​ឈ្មោះ ​ថោ​ង ភ័​ណ្ឌ ភេទប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​លាស់ ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ បច្ចុប្បន្នស្នាក់​នៅ​ភូមិ​ព្រៃ​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍​ ។ ចំណែក​ស្ត្រី​រង​គ្រោះមាន​អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ បច្ចុប្បន្នស្នាក់​នៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

តាម​ពាក្យបណ្តឹង​ស្ត្រី​រង​គ្រោះបាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ និង​១៥​នាទី ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ខ្លួន​បាន​មក​លេង​ម្ដាយ​នៅ​ស្រុក​កំណើត​ខាងលើ ។ លុះដល់​ព្រឹក​ឡើង​ភ្លឺ​ស្រាង​ៗ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា​ ឆ្នាំ​២០២០ ខ្លួន​ត្រូវ​បាន​ជនសង្ស័យ​ចាប់រំលោភ​រហូត​​បាន​សម្រេច​ចំនូ​ន​ពីរ​ដងនៅ​ចំណុច​វាលស្រែ​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែលជា​៣០​ម៉ែត្រ​ប៉ុណ្ណោះ​ ។

ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ខាងលើ​នេះសមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​ហៅ​ជនសង្ស័យ​ឲ្យ​មក​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​​​​​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ប្រាកដ​មែន​ ។ ជនសង្ស័យត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លូ​នដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕