ភ្នំពេញ៖ នា​ព្រឹក​​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​​ អភិបាល​ខេត្ត​កណ្ដាល​​ លោក គង់​ សោភណ្ឌ​ បាន​ថ្លែង​នៅ​​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តី​ពី​សមិទ្ធផល​របស់​ខេត្ត​កណ្ដាល ថា ប្រាក់​ចំណូល​​ប្រជាពលរដ្ឋ​នៅ​​ខេត្ត​កណ្ដាល ​ម្នាក់​បាន​កើន​ឡើង​ដល់ ​១៨៦០ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ចំនួននេះបើ​​ធៀប​ទៅ​នឹង​ឆ្នាំ​​២០១៧ កើនឡើង​ដល់​ ៧.៧% ។

មិនត្រឹមតែប៉ុណ្ណោះលោក​បាន​បន្ថែម​​ថា ប្រភព​ចំណូល​​របស់​ប្រជាពលរដ្ឋ​បាន​​មក​ពី​ផ្នែក​កសិកម្ម​​ ឧស្សាហ៍​កម្ម​ និង​សេវាកម្ម ​ហើយ​បាន​​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​​របស់​ប្រជាពលរដ្ឋ​​ជា​បន្ត​បន្ទាប់​។

គួរជម្រាបថា ខេត្ត​កណ្តាល​​កំពុង​មាន​​សក្ដានុពល​​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ​​​ទាំង​កសិកម្ម​ ឧស្សាហ៍​កម្ម​ និង​អចលនៈ​ទ្រព្យ​ ដោយ​សារ​មាន​ភូមិសាស្ត្រ​នៅ​​ជុំ​វិញ​រាជធានី​ភ្នំពេញ​ ខណៈខេត្ត​នេះ​មាន​​ប្រជាពលរដ្ឋ​​​​ជាង​​១លាន​៣​សែន​នាក់៕