ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ ខណៈកំពុងរួមភេទជាមួយស្រីស្នេហ៍ជាជនជាតិវៀតណាម នៅក្នុងបន្ទប់សណ្ឋាគារ១កន្លែង ស្រាប់តែមានអាការមិនស្រួល កន្ត្រាក់ដៃជើងបញ្ឈរភ្នែក ហើយបានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីជនជាតិចិនស្លាប់លើបង្កនេះ បានកើតមានឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅសណ្ឋាគារមួយកន្លែង ស្ថិតនៅក្រុម៤ ភូមិ៣ សង្កាត់លេខ៤ ខេត្ត-ក្រុងព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះSONG XINYA ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរម្ចាស់ខារ៉ាអូខេ អតីតទីតាំងដី៣៣៣ លិខិតឆ្លងដែនលេខE85664548 សុពលភាពថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ ចំណែក នារីជាស្រីស្នេហ៍ជនរងគ្រោះ ឈ្មោះTRAN THILAN AN ជាជនជាតិវៀតណា កើតឆ្នាំ១៩៩៦ សុពលភាពថ្ងៃទី១៨ ខែកក្ដដា ២០២៨ ទិដ្ឋាការលេខ PC031 សុពលភាពថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

នារីជាស្រីស្នេហ៍របស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងនិងបុរសរងគ្រោះជាគូស្នេហ៍ បានដេករួមភេទជាមួយគ្នា ខណៈពេលកំពុងរួមភេទ ស្រាប់តែជនរងគ្រោះកើតមានអាការចម្លែកកន្ទ្រាក់ដៃកន្ទ្រាក់ជើងបញ្ឈរភ្នែក ធ្វើឲ្យនាងភិតភ័យជាខ្លាំង ក៏បានស្រែកហៅគេជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់នៅតាមផ្លូវ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យសពជនរងគ្រោះ។ យោងតាមការធ្វើកោសល្យវិច័យពីក្រុមមន្ត្រីជំនាញបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ប្រើប្រាស់ថ្នាំសម្រើបពេលរួមភេទ) ។ សពជនរងគ្រោះ សមត្ថកិច្ចយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំគ្រួសារនិងស្ថានទូតសាមី មកទទួលយកចាត់ចែងបន្ត៕