ភ្នំពេញ៖ មួយរយៈពេលកន្លងក្រោយនេះសង្កេតឃើញថាកម្ពុជា ហាក់បីដូចជាមានការរីកចំរើនប្លែកខាងសេវាកម្មដឹកជញ្ជូនដែលមានក្រុមហ៊ុនជាច្រើនបានដុះរីករាលដាលពាសពេញផ្ទៃប្រទេស ដោយវាបានចូលរួមបង្កឲ្យមានភាពលក្ខណៈងាយស្រួលដល់ពលរដ្ឋមួយចំនួនដែលពុំសូវមានពេលវេលាចេញក្រៅរកអាហារបរិភោគ ដោយបងប្អូនអាចធ្វើការកុម្ម៉ង់តាមទូរស័ព្ទ ហើយចំនាយតិចតួចក្នុងតម្លៃសេវាកម្មដឹកជញ្ជូននេះ។

យ៉ាងណាមិញប៉ុន្មានម៉ោងមុននេះមានគណនីហ្វេសប៊ុកឈ្មោះ Bi បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងសរសេររៀបរាប់ថា៖ «អាចបញ្ជាក់ប្រាប់ខ្ញុំបានទេ ថានេះជាការកម្មង់របស់ខ្ញុំ? កន្លែងណាបញ្ជាក់ថាភ្លៅមាន់នេះ កម្មង់មកពីLotteria Cambodia? ការវិចខ្ចប់ សូម្បីតែថង់ទឹកម្ទេស ប្រៀបបានដូចរបស់ទិញតាមផ្លូវ។ omg foodpanda តើសេវាកម្មអ្នក និងអ្នកដឹកជញ្ជូនអ្នកយ៉ាងម៉េចដែរ? បញ្ជាក់: គ្រាន់តែកម្មង់បាន5នាទី ក្រុមហ៊ុនផ្ញើរសារថាការកម្មង់ហ្នឹងយឺតតិច 15នាទីក្រោយអ្នកដឹកជញ្ជូនយកមកដល់មែន ដូចរបស់តាមផ្លូវ។

https://1.bp.blogspot.com/-45290zOg1lQ/Xs-AKvBfpzI/AAAAAAAATSM/O23_QdwoCHkgtvINuu8C9sG4wGFHzSWWQCLcBGAsYHQ/s1600/Annotation%2B2020-05-28%2B161042.jpg

ជាក់ស្ដែងបើពិនិត្យទៅតាមរូបភាពផ្ទាល់ដែលបងប្រុសបានធ្វើការកុម្មង់ រវាងរូបរាងអាហារផ្ទាល់ពីក្រុមហ៊ុន ពិតជាមានភាពខុសគ្នាដាច់ស្រឡះមែន។ យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះនៅមិនទាន់មានការស្រាយបំភ្លឺពីក្រុមហ៊ុន Foodpanda នៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាខាងអង្គភាពសារព័ត៌មាន “KBN” រង់ចាំស្វាគមន៌ការបំភ្លឺពីគ្រប់ភាគីទាំងអស់ ៕