យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២០ ​នេះ​បានឱ្យ​ដឹង​ថា វីរុស​កូ​វី​ដ​១៩​ត្រូវ​បាន​សម្លាប់​មនុស្ស​ជាង ១០០,០០០ នាក់​នៅ​សហរដ្ឋអាមេរិក ក្រោយ​ពី​បាន​បើក​ប្រទេស​វិញ បន្ទាប់​ពី​បាន​បិត​អស់​រយៈពេល​២​ខែ ។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋ​ស្តី​ពី​ការ​ស្លាប់​នៃ​ជំងឺ COVID-19 ប្រជាជន​អា​មេ​រិ​ក​បាត់បង់​ជីវិត​ដល់​ទៅ​២០០០​នាក់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ខែមេសា​ដែល​ជា​អត្រា​ខ្ពស់​មួយ និង​បាន​ធ្លាក់​ចុះ​មក​សល់​ត្រឹម ១,៤០០ នាក់​ដែល​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ខែឧសភា ។

ក្នុង​រយៈពេល​ប្រហែល​បី​ខែ​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ច្រើន​ជាង​ការ​ស្លាប់​អំឡុង​សង្គ្រាម​កូរ៉េ សង្គ្រាម​វៀតណាម និង​ជម្លោះ​នៅ​អ៊ី​រ៉ា​ក់​នៅ​ឆ្នាំ ២០០៣-២០១១ បូក​បញ្ចូល​គ្នា​ទៅ​ទៀត ៕

ប្រភព ៖ Reuters