ភ្នំពេញ៖ ស្រាថ្នាំឱសថបុរាណចិន ដែលមានឈ្មោះថា JING គឺជាប្រភេទឱសថស្រា បំប៉នសុខភាពមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញជាងគេ ឈរលើលេខរៀងទី១ ហើយក៏ជាក្រុមហ៊ុនផលិតស្រាជំនួយសុខភាពដ៏ធំលំដាប់ទី៤ប្រចាំប្រទេសចិន ដែលមានបុគ្គលិកបម្រើការងាររហូតដល់ ១៧០០០នាក់ នៅក្នុងបរិវេណជុំវិញរោងចក្រ មានបង្កើតចំការដាំស្មៅរុក្ខជាតិឱសថយ៉ាងច្រើនប្រភេទសម្រាប់ជាវត្ថុធាតុដើមបម្រើដល់ការផលិតរាប់រយហិកតាផងដែរ។

ចាប់តាំងពីឆ្នាំ២០១៦ ការលក់ និងជំរុញផលិតផលស្រាឱសថបុរាណចិន JING ទៅកាន់ទីផ្សារសកលមានការកើនឡើងជាលំដាប់ ថែមទាំងបានចែកចាយច្រើនជាង២០ប្រទេស ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ែកអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី ទ្វីបអាហ្វ្រិកនិងប្រទេសជាច្រើនទៀត។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៧កន្លងទៅ ចំណូលដែលទទួលបានពីការលក់កើនឡើងរហូតដល់ជាង ១៦,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃចំនួនស្រា ៨០០លានដប។

ស្រាមើមថ្នាំបំប៉នសុខភាព JING ត្រូវបានចម្រាញ់ចេញពីវត្ថុធាតុដើម កំណើតជាឬសរុក្ខជាតិឱសថមានគុណប្រយោជន៏ខ្ពស់ដល់សុខភាព និងសម្ផស្ស។ ផលិតដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ទំនើបទាន់សម័យ ដោយបានច្រកដបជា៤ប្រភេទ ចំណុះផ្សេងៗគ្នា ដូចជា ១២៥មីលីលីត្រ, ៥២០មីលីលីត្រ, ៧០០មីលីលីត្រ បានដាក់ក្នុងប្រអប់។ គ្រប់ប្រភេទស្រាទាំងអស់ អតិថិជនអាចទទួលទានបានច្រើន ទៅតាម ចំណង់ចំណូលចិត្ត ដោយផ្ទាល់, ឬដាក់ត្រាំទឹកកកឱ្យត្រជាក់ក៏បាន, ហើយអាចផ្សំជាមួយប្រភេទស្រាក្រឡុកដែលមានរសជាតិឆ្ងាញ់ពិសាថែមទៀតផង។

ធាតុផ្សំសំខាន់មួយក្នុងចំណោមធាតុផ្សំជាច្រើនរបស់ JING នោះគឺទឹកច្រោះចេញពីប្រភពថ្មដារ ដែលមានផ្ទុកសារធាតុរ៉ែធម្មជាតិព្រៃភ្នំជាច្រើនជាង៣៣ប្រភេទផ្សេងគ្នា ផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាព កាយសម្បទា ប្រាជ្ញានិងស្មារតី ដោយ ប្រភពដើមចេញ ពីកំពូលភ្នំ Mufu Mountain ។ ម៉្យាងវិញទៀត យោងតាមប្រភេទរុក្ខជាតិឱសថគឺជាវត្ថុធាតុដើមសំខាន់ៗដែលប្រមូលបានយកមកពីគ្រប់តំបន់ផ្សេងៗសម្រាប់ចម្រាញ់ និងផលិតស្រាអោយកាន់តែមានគុណប្រយោជន៏ចំពោះសុខភាពតែម៉្យាងគត់ ត្រូវបានរៀបចំ និងបង្កើតកសិដ្ឋានដាំដុះយ៉ាងត្រឹមត្រូវនៅលើផ្ទៃដីទំហំជាង៩៣០០ហិកតា ហើយមានការទទួលស្គាល់ពីស្ថាប័ន GAP (ការអនុវត្តកសិកម្មល្អទៅលើរុក្ខជាតិឱសថប្រចាំប្រទេសចិន) មានការទទួលស្គាល់ពីស្ថាប័ន ជាតិ និង អន្តរជាតិ GMP , HACCP, ISO 14001 ,ISO 9001 ។

ពេលបច្ចុប្បន្ននេះ ជាមួយនឹងភាពជោគជ័យ និងមានការទទួលស្គាល់ពីគុណភាព គុណតម្លៃនៃស្រាមើមថ្នាំចិន JING ក្រុមហ៊ុនបានពង្រីកទីផ្សាររបស់ខ្លួនគួរជាទីមោទន ដោយបង្កើនតំណាងចែកចាយនៅតាមបណ្តាប្រទេសនានាជាច្រើនជាង ៨០០ទីតាំង ហើយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ ភាពស្មោះត្រង់ និងភាពជោគជ័យទាំងអស់គ្នា ហើយក៏មានការបង្កើតវគ្គបណ្តុះបណ្តាលដល់តំណាងចែកចាយដែលជាសមាជិកផងដែរ។

ក្រុមហ៊ុនផលិតស្រាមើមថ្នាំដ៏ល្បីឈ្មោះ JING មួយនេះ បានក្លាយទៅជាក្រុមហ៊ុនដំបូងគេដែលផ្តល់ដំបូន្មានទៅដល់អតិថិជនទាំងអស់របស់ខ្លួន ក្នុងការទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយគិតគូរលើការថែទាំសុខភាពរាងកាយ និងការរស់នៅប្រចាំថ្ងៃ។ JING បានផ្តល់នូវគុណប្រយោជន៏យ៉ាងលើសលប់ចំពោះសុខភាព កាយសម្បទា ប្រាជ្ញានិងស្មារតី ប៉ុន្តែលោកអ្នកមិនត្រូវទទួលទានច្រើនពេកនោះទេ ៕

ចុច Link ដើម្បីដឹងព័ត៌មានលម្អិត https://www.facebook.com/watch/?ref=external&v=283449216143028