រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ ធនាគារជាតិ បើកកិច្ចប្រជុំស្តីពីការផ្អាកការទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ។

នៅក្នុងលិខិតធនាគារជាតិ ដែលផ្ញើជូនប្រធានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារជាតិ បានឲ្យដឹងថា លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិកម្ពុជា នឹងដឹកនាំកិច្ចប្រជុំនេះ ដែលធ្វើឡើងនៅថ្ងៃនេះ នៅធនាគារជាតិ។

ធនាគារជាតិ បានស្នើសុំឲ្យអ្នកចូលរួមទាំងអស់សិក្សាស្វែងយល់អំពីបញ្ហានេះ និងត្រៀមផ្តល់យោបល់ឲ្យបានផុលផុស តែយ៉ាងណា គេនៅមិនទាន់ដឹងថា ការប្រជុំកាលពីព្រឹកមិញនេះ ទទួលបានលទ្ធផលបែបណានោះ ៕