រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន ស្វាយចេក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០បានឃាត់ខ្លួនប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញដោយខុសច្បាប់ចំនួន៣៥នាក់ មកសួរនាំនិងធ្វើការអប់រំ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយចេកចេញល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនក្នុងនោះបានពិនិត្យឃើញប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនចូលទៅក្នុងទឹកដីថៃវិញដោយខុសច្បាប់ចំនួន៣៥នាក់ស្រី១១នាក់។

នគរបាលបាននាំពួកគាត់មកធ្វើការសាកសួរហើយក្រោយពេលសាកសួរពីគោលបំណងរួចហើយបានធ្វើការអប់រំណែនាំនិងបានធ្វើកិច្ចសន្យារួចបញ្ជូនពួកគាត់ទៅគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំរៀងដើម្បីចាត់ការបន្ត៕