រាជធានីភ្នំពេញ ៖ ប្រទេសថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដំណាក់កាលទី៣ ក្នុងរយៈពេល១ខែបន្ថែមទៀត គឺចាប់ពីថ្ងៃទី០១ ដល់៣០ខែមិថុនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

ជាមួយគ្នានេះដែរ ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃ ត្រូវចូលរួមសហការជាមួយអាជ្ញាធរថៃ ឲ្យបានខ្ជាប់ខ្ជួន៕