ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួន ៣៣ ២៣១នាក់ នៅរោងចក្រ សហគ្រាសចំនួន ១១១។
នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។

ការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ ជូនតែចំពោះបងប្អូនកម្មករនិយោជិតចំនួន ៣៣ ២៣១នាក់ នៅរោងចក្រ សហគ្រាសចំនួន ១១១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារប៉ុណ្ណោះ ហើយការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺស្របតាមស្មារតីនៃសេចក្តីណែនាំលេខ០៤៥/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួង និងស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
បងប្អូនកម្មករនិយោជិត ចង់ជ្រាបព័ត៌មានលម្អិត សូមអានខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានខាងក្រោមនេះ៖