រាជធានីភ្នំពេញ៖ នៅក្នុងរដូវពងកូន ឆ្នាំ២០២០នេះ ក្រុមការពារសំបុកនៅសហគមន៍របស់អង្គការ WCS បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន៤៩សំបុកដែលមាន ១.៧៥៦ពង ផងដែរ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WCS ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា «នៅក្នុងរដូវពងកូន ឆ្នាំ២០២០នេះ ក្រុមការពារសំបុកនៅសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន៤៩សំបុកដែលមាន ១.៧៥៦ពង។ទោះបីជាចំនួននេះកើនលើសឆ្នាំ ២០១៩ តែពីរសំបុកក្តីប៉ុន្តែបើគិតជាចំនួនពងសរុបប្រចាំឆ្នាំ គឺមានការកើនឡើងបើធៀបនឹង៣ឆ្នាំកន្លងមក។

WCS បន្ដថាគិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៨២៤កូនបានញាស់ចេញពីសំបុកចំនួន ៤១ សំបុកដែលក្នុងនោះកូនកន្ធាយ ចំនួន ៦៥៧ ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ ចំណែកឯកូនកន្ធាយដែលនៅសល់ក្រុមការងារ កំពុងមើលថែទាំនិងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិវិញក្នុងពេលឆាប់ៗខាងមុខ៕