ខេត្តពោធិ៍សាត់ ៖ ដើមត្នោត១ដើម ត្រូវរន្ទះបាញ់ឆេះស្រស់ មានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ខណៈដែលមេឃកំពុងតែរលឹមស្រិចៗ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ លាយឡំនឹងក្តីរន្ធត់ព្រឺឆ្អឹងខ្នងគ្រប់គ្នា។

ហេតុការណ៍រន្ទះបាញ់ឆេះដើមត្នោតដ៏រន្ធត់ញាក់សាច់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិគោក សង្កាត់ព្រះព្រៃ ក្រុងពោធិ៍សាត់ ។

យោងតាមគណនីហ្វេសប៊ុក Voeurm Sroeuy ដែលបង្ហោះវីដេអូ កាលពីជាង១០ម៉ោងមុន បានបង្ហាញថា ដើមត្នោត១ដើម ត្រូវរន្ទះបាញ់ ហើយមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងចុង និងផ្នែកពាក់កណ្តាលដើមរបស់វា ក៏ហើយកម្ទេចភ្លើង ក៏បានជ្រុះមកពីលើ បណ្តាលឲ្យឆេះផ្នែកនៅលើដី ពេលនោះមានបងប្អូនអ្នកភូមិក៏បាននាំគ្នាយកទឹកមកពន្លត់ ព្រោះខា្លចរីករាលដាលឆ្លងឆេះដល់ផ្ទះគាត់៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖