យុវជន​កំពុង​ឡើង​ជើង​ខ្លាំង Erling Haaland ដែល​កំពុង​លេង​ឱ្យ​ក្លឹ​ប Borussia Dortmund បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទាំង​ពេល​លេង​ឱ្យ​ក្លឹ​ប​ចាស់ Salzburg ហើយ​ក៏​ជា​រ៉ា​ដា​របស់​ក្លឹ​ប​ធំ​ៗ​ជា​ច្រើន​តាម​ប្រមាញ់​ចង់បាន ។

ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​អធិរាជ​ស Real Madrid ចាប់ចិត្ត​ចង់បាន​កីឡាករ​វ័យក្មេង​រូប​នេះ​ជា​ខ្លាំង​ដោយ​បាន​ដាក់​សំណើរ​ទៅ​កាន់​ក្លឹ​ប​អា​ល្លឺ​ម៉​ង់ Borussia Dortmund ដោយ​ឲ្យ​ជ្រើសរើស​១​រូប​ក្នុង​ចំណោម​កីឡាករ​៧​រូប​ដែល​មាន​ដូច​ជា Oscar Rodriguez, Dani Ceballos, Alvaro Odriozola, Brahim Diaz, Lucas Vazquez, Mariano Diaz និង Takefusa Kubo តែ​មិន​បាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នោះ​ទេ ។ នេះ​បើ​តាម​ប្រភព​ពី Diario Madridista ។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ដូច​បាន​បញ្ជាក់​ឈ្មោះ​ខាងលើ សុទ្ធ​សឹង​លែង​សំខាន់​សម្រាប់ Real តទៅ​ទៀត​ហើយ ខណៈ​មួយ​ផ្នែក​ខ្លះ​ក៏​កំពុង​ខ្ចី​ជើង​ឲ្យ​ក្លឹ​ប​ដទៃ​។ ចំពោះ​តម្លៃ​របស់ Haaland ល្ហៀ​ង​ៗ​ថា​អាច​នឹង​ប្រហែល ៧៥ លាន​អឺ​រ៉ូ បែប​នេះ​ប្រ​សិន​ឲ្យ​កីឡាករ ១ រូប​ក្នុង​ចំណោម​ខាងលើ ក៏​ត្រូវ​ថែម​យ៉ាង​ហោច ២០-៣០ លាន​អឺ​រ៉ូ​ទៀត​ដែរ ៕