ភ្នំពេញ៖ យោងតាមព័ត៌មានបឋម នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ មានអគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះអគារក្លឹបកម្សាន្ត EDM នៅជិតផ្សារទំនើបអ៉ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

ខណៈពេលនេះដែរ សមត្ថកិច្ចកំពុងចេញអន្តរាគមន៍។ ព័ត៌មានលំអិតយ៉ាងណានឹងផ្យាយជូនពេលក្រោយទៀត ៕