យោងតាមប្រភពព័ត៌មានរដ្ឋរុស្ស៊ី RT ចេញផ្សាយកាលពីថ្ងៃអាទិត្យទី ២៤ ឧសភា ២០២០ បានអោយដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានព្រមានថាសហរដ្ឋអាមេរិកកំពុងស្វែងរកគោលនយោបាយដែលធ្វើអោយមានហានិភ័យបង្កើតជម្លោះអូសបន្លាយរយៈពេលយូរជាមួយទីក្រុងប៉េកាំង។ មានការខ្វែងគំនិតគ្នាកាន់តែខ្លាំងរវាងប្រទេសទាំងពីរលើជម្លោះជំងឺឆ្លង Covid-19 និងស្ថានភាពនៅហុងកុងនាពេលថ្មីៗនេះ ស្របពេលដែលចិនកំពុងអនុម័តច្បាប់សសន្តិជាតិទីក្រុងហុងកុង។

លោក វ៉ាង យីរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថាយើងបានយកចិត្តទុកដាក់ថាកម្លាំងនយោបាយមួយ
ចំនួននៅសហរដ្ឋអាមេរិកកំពុងចាប់យកទំនាក់ទំនងចិន – អាមេរិកធ្វើជាចំណាប់ខ្មាំងនិងជំរុញឱ្យប្រទេសយើងទាំងពីរឈានដល់ដំណាក់កាលថ្មីនៃសង្គ្រាមត្រជាក់។

គួររំឭកថា ថ្មីៗនេះអាមេរិកនិងចិនកំពុងតែបញ្ចេញចង្កូមដាក់គា្នបន្តទៀតជាច្រើនរឿងមានទាំងពី ជម្លោះសមុទ្រចិនខាងត្បូង គាំទ្រនិងលក់អាវុធអោយកោះតៃវ៉ាន់ សង្គ្រាមពាណិជ្ជកម្ម បន្តមកជំងឺឆ្លង Covid-19និងចុងក្រោយនេះពាក់ព័ន្ធទៅនឹងចិនគ្រោងអនុម័តច្បាប់សន្តិសុខជាតិសំដៅរិតបន្តឹងសិទ្ធសេរីភាព
ប្រជាជនហុងកុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក ដឹកនាំតាមរបៀបស័្វយគ្រប់គ្រងក្រោមគោលនយោបាយប្រទេស១ប្រព័ន្ធ២ឬចិនតែមួយ៕ BY kbn 007