ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងសំណួរជាច្រើនពីសាធារណជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ នៅថ្ងៃអាទិត្យ ០៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពអនុញ្ញាតជម្រាបជូនបងប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបពីលទ្ធផលនៃការស្រាវជ្រាវគិតត្រឹមព្រឹកថ្ងៃនេះ​ ពាក់ព័ន្ធទៅនឹងរកណីស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (គាត់មានស្ថានភាពធម្មតា)។ សូមជូនសេចក្តីព័ត៌មាន តាមរយៈ អត្ថបទខាងក្រោមនេះ ៖