ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បើកការស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យបាន២នាក់។

គោលដៅទី១៖ ធ្វើឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះទៅបង្រ្កាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុថានិត ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ ដកហូតវត្ថុតាង៖មេតំហ្វេតាមីន(ICE)ទម្ងន់៤១១.៥៦ក្រាម ។

គោលដៅទី២ ៖ ធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ ដកហូតវត្ថុតាង៖ មេតំហ្វេតាមីន(ICE)ទម្ងន់៣.២៦៧.០៦ក្រាម , អ៊ិចស្តាស៊ី(MDMA)ទម្ងន់១៧.៥០ក្រាម , ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿង និងថង់ច្រកថ្នាំមួយចំនួន។

ដោយឡែកគោលដៅទី៣ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ចាប់យកវត្ថុតាងបន្ថែមប្រភេទមេតំហ្វេតាមីន(ICE) ២៥១.៦៨ក្រាម។ ជនសង្ស័យគេចខ្លួនបាត់ កម្លាំងជំនាញបានបន្តស្រាវជ្រាវ ។

សរុបទាំង៣គោលដៅខាងលើនេះ កម្លាំងជំនាញឃាត់មនុស្ស២នាក់ គ្រឿងញៀនសរុប ៣,៥៣៦.២៤ក្រាម៖ ១-មេតំហ្វេតាមីន(ICE)ទម្ងន់ ៣,៥១៨.៧៤ក្រាម ។ ២-អ៉ិចស្តាស៊ី(MDMA)ទម្ងន់ ១៧.៥០ក្រាម ។ ឧបករណ៍គាបថង់ថ្នាំញៀន១ គ្រឿងនិងថង់ច្រកថ្នាំមួយចំនួន។ស្លាកលេខរថយន្ត២បន្ទះ ៕