ភ្នំពេញ ៖ ករណីផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ផលិតនំមួយកន្លែង កាលពីវេលាម៉ោង ២និង៥០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ទីតាំងផលិតនំប៉ាវមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង លេខ២៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

មុនពេលកើតហេតុ គេឮសូរផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ផលិតនំ ហើយមានភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានចុះមកដល់ទីតាំងកើតហេតុ និងបានប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបអាចពន្លត់អគ្គិភ័យនោះឲ្យរលត់ទៅវិញ៕