ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា៖ ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។

ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់ ។

ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”
– ជ្រើសរើសយក “Find Support or Report Post”
– ជ្រើសរើសយក “Spam” -> “Next” -> “Done”

បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
– ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
– ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម) ៕