ភ្នំពេញ៖ គណៈកម្មការសុខាភិបាលទីក្រុង Wuhan បាននិយាយថា ខ្លួនបានធ្វើតេស្តរកមេរោគឆ្លងវីរុស COVID-19 ទៅលើពលរដ្ឋរស់នៅក្នុងទីក្រុងនោះបានចំនួន ៨៨៧ ៣២១ កាលពីថ្ងៃទី២០ ខែឧសភា ដែលកើនឡើងពី៨៥៦ ១២៨ នៅថ្ងៃទី១៩ ខែឧសភា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

គណៈកម្មការនេះបាននិយាយថា ទីក្រុងដែលជាចំណុចកណ្តាលនៃាការផ្ទុះវិបត្តិរាតត្បាតជំងឺឆ្លង ឥឡូវនេះបានធ្វើតេស្តរកមេរោគឆ្លងទៅលើមនុស្សចំនួន៣ ០៦៥ ៩០២នាក់ចាប់តាំងពីថ្ងៃទី១២ ខែឧសភា។

គណៈកម្មការសុខាភិបាលទីក្រុង Wuhan បានចាប់ផ្តើមធ្វើតេស្តរកមេរោគឆ្លងនៅទូទាំងទីក្រុងលើពលរដ្ឋរបស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីមន្ត្រីសុខាភិបាលបានរកឃើញករណីឆ្លងថ្មីៗជាច្រើននៅតាមមូលដ្ឋាន។

យោងតាមគណៈកម្មការសុខភាពជាតិបានឱ្យដឹងថាមិនមានករណីឆ្លងវីរុសថ្មីកើតឡើងនៅក្នុងទីក្រុង Wuhan នៅថ្ងៃទី២០ ខែឧសភា នេះទេ ៕