ភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវ នឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំប្រតិបន្តិ សមាជិក សមាជិកា និងបុគ្គលិកទាំងអស់ បានចូលរួមក្នុងកម្មវិធីចែកកញ្ចប់អាហារសម្រាប់ ខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ៨០ គ្រួសារ ដែលស្ថិតនៅបុរី ហុកលី ផ្ទះលេខ៩F ផ្លូវបេតុង ភូមិ២ សង្កាត់ច្រាំងចំរោះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងឳកាសនេះដែរ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា បានបង្កើតកម្មវិធីនេះ​ធ្វើឲ្យបងប្អូនខ្មែរ-ឥស្លាមមានភាពសប្បាយរីករាយយ៉ាងខ្លាំង និងរំភើបក្រៃលែង ដោយការចែកកញ្ចប់អាហារទាំងនេះ ក្នុងអំឡុងពេលកំពុងតែជួបវិប្បត្តិសេដ្ឋកិច្ចកូវីដ១៩។

គួរបញ្ជាក់ផងដែរថា ផលិតផលគ្រីម Firmax3 ស៊ីរ៉ូម O2max3 របស់ក្រុមហ៊ុន អអេហ្វ៣វើលដ៍ យើងខ្ញុំមិនត្រឹមតែទទួល ស្គាល់ពីការអនុញ្ញាតចរាចរណ៍ក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាល ឡើយ គឺទទួលបានពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋកម្ពុជាបានរយៈ២ឆ្នាំ និង ទទួលបានលិខិតសរសើរពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕