យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Asia Times បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កងទ័ព​ចិន​កំពុង​មមាញឹក​ក្នុង​ការ​កសាង​បណ្តា​មូលដ្ឋាន​នៅ​ឯ​បរទេស​ដែល​មាន​មូលដ្ឋាន​នៅ​ជី​ប៊ូ​ទី នៅ​លើ​ហ៊​ន នៃ​ទ្វីបអាហ្វ្រិក ដោយ​មាន​រូបរាង​ដូច​ទៅ​នឹង «​មហា​កំផែង​ចិន​» ។

យោង​តាម​របាយការណ៍​មួយ​នៅ​ក្នុង​ទស្សនាវដ្តី Forbes បានឱ្យ​ដឹង​ថា មូលដ្ឋាន​ដែល​មាន​ទីតាំង​យុទ្ធសាស្ត្រ​នេះ​ហាក់ដូចជា​ត្រៀម​ទទួល​នាវាចម្បាំង​ធំ​ៗ និង​នាវា​ដឹក​យន្តហោះ ។ ទិដ្ឋភាព​មួយ​នៃ​មូលដ្ឋាន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​គឺ​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង​«​មហា​កំផែង​ចិន​» ។

នៅ​ខាងក្នុង​ជញ្ជាំង Hesco នៃ​មូលដ្ឋាន​ថ្មី​របស់​មហា​យក្ស​ចិន​នេះ​គឺ​សាងសង់​ចេញពី​បេតុង​ដ៏​រឹង​មាំ ហើយ​វា​ក៏​ជា​លេណដ្ឋាន​សម្ងាត់​ផង​ដែរ ពោល​គឺជា​ទីតាំង​សមរភូមិ​មួយ​សម្រាប់​តទល់​ជាមួយនឹង​សត្រូវ ។ ចំណែកឯ​នៅ​ខាង​ជ្រុង​នៃ​មហា​កំផែង​នេះ​មាន​ផ្ទុក​ទៅ​ដោយ​កាំភ្លើង​ធំ​ៗ​ជា​ច្រើន​គ្រឿង​សម្រាប់​វាយប្រហារ និង​ទប់ទល់​សត្រូវ​វាយលុក ។

មូលដ្ឋាន​ដែល​ចិន​សាងសង់​ថ្មី​នោះ​មានការ​វាយប្រហារ​ដោយ​កង​ម៉ា​រី​ន​ដែល​ឈរជើង​នៅ​ក្បែរ​ទីនោះ ជាមួយនឹង​រថពាសដែក​ដែល​គេ​ឃើញ​នៅ​ក្នុង​មូលដ្ឋាន​រួម​ជាមួយនឹង​រថយន្ដ​ប្រយុទ្ធ ZBD-09 និង​កាំភ្លើង​ធំ ZTL-១១ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​បំពាក់​ទៅ​ដោយ​កាំភ្លើងស្វ័យប្រវត្ដិ កាំជ្រួច​ប្រឆាំង​រថក្រោះ និង​កាំភ្លើង​ធំ​ថែម​ទៀត​ផង ៕