សេចក្តីថ្លែងការណ៍​មួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​បាន​លក់​សព្វាវុធ​ប្រទេស​កម្ទេច​នាវា​ទម្ងន់​ធ្ងន់ និង​សម្ភារៈ​ពាក់ព័ន្ធ​សរុប​ប្រមាណ​១៨០​លាន​ដុល្លារ​ឱ្យទៅ​កោះ​តៃវ៉ាន់ ។

សព្វាវុធ​ប្រឆាំង​នាវា​ទម្ងន់​ធ្ងន់​ដែល​អា​មេ​រិ​ក​លក់​ឱ្យ​កោះ​តៃវ៉ាន់​នោះ​មានឈ្មោះ​ថា «MK-48 Mod6 Advanced Technology Heavy Weight Torpedes» ដែល​មាន​ឥទ្ធិពល​ខ្លាំង​អាច​កម្ទេច​នាវា​ធន់​ធ្ងន់​បាន ។ ការ​លក់​របស់​អា​េ​ម​រិ​ក​នេះ​គឺ​ដើម្បី​សេដ្ឋកិច្ចជាតិ ក៏​ដូ​ជា​ពង្រឹង​ប្រព័ន្ធ​កងទ័ព និង​ប្រព័ន្ធ​ការពារ​ជាតិ​របស់​កោះ​តៃវ៉ាន់ ។

តោះ​តៃវ៉ាន់ និង​ចិន​កំពុង​មាន​ជម្លោះ​ដណ្តើម​អធិបតេយ្យភាព​នឹង​គ្នា​ក្នុង​ខណៈ​ដែល​តៃវ៉ាន់ និង​ចិន​កំពុង​មាន​ជម្លោះ​នេះ​ផង​ដែរ អា​េ​ម​រិ​កបាន​លក់​សព្វាវុធ​ទំនើប​នេះ​ឱ្យទៅ​តៃវ៉ាន់​ដើម្បី​ពង្រឹង​ទ័ព​ចំ​ថ្ងៃ​តែ​មួយ​ដែល​លោកស្រី Tsai Ing Wen ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២​ផង​ដែរ ។

ចិន​នៅ​តែ​រក្សា​ជំហរ​ដ៏​រឹង​មាំ​របស់​ខ្លួន​ដដែល​ដែរ​ចង់​ធ្វើការ​បង្រួបបង្រួម​ឡើង​វិញ គឺ​ចៀស​មិន​រួច​ហើយ​ថា​ខ្លួន​នឹង​មិន​អត់ធ្មត់​ចំពោះ​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​ឡើយ ដូច្នេះ​ការ​លក់​អាវុធ​របស់​អា​មេ​រិ​ក​នេះ​អាច​បញ្ឆេះ​កំហឹង​ដល់​ចិន​កាន់តែ​ខ្លាំង​ចំពោះ​តៃវ៉ាន់ និង​អា​មេ​រិ​ក​បន្ថែម​ទៀត ៕