បរទេស ៖ កាលពីពេលថ្មីៗនេះ មានគិលានុបដ្ឋាយិកាស្រស់ស្អាតវ័យក្មេងម្នាក់ បានស្លៀកពាក់ឈុតប៊ីគីនីខាងក្នុងឯកសណ្ឋានការពារ ពេលមើលថែអ្នកជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ Tula Regional Clinical Hospital ក្នុងទីក្រុងទូឡា ប្រទេសរុស្ស៊ី ធ្វើឲ្យអ្នកជំងឺប្រុសៗបានឃើញសាច់ និងរូបរាងរបស់គិលានុបដ្ឋាយិកា កាន់តែក្តៅខ្លួនថែមមួយកម្រិតទៀត។

ក្រោយពីគិលានុបដ្ឋាយិកា ស្លៀកពាក់ឈុតប៊ីគីនីខាងក្នុងឯកសណ្ឋានការពារបញ្ចេញសាច់ និងរូបរាងដ៏ស៊ិចស៊ីមើលថែអ្នកជំងឺកូវីដ ត្រូវបានអ្នកជំងឺម្នាក់ បានថតរូបរបស់នាង ហើយយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងផ្ទុះប្រតិកម្ម រហូតនារីជាសាមីខ្លួនចេញមុខប្រតិកម្មជាខ្លាំង។

គិលានុបដ្ឋាយិកាលេងឈុតប៊ីគីនីខាងក្នុងឯកសណ្ឋានការពារ មើលថែអ្នកជំងឺកូវីដ-១៩ បានចេញមុខរៀបរាប់ថា ដំបូងឡើយ នាងស្លៀកខោខូវប៊យ តែដោយសារអាកាសធាតុក្ដៅខ្លាំងពេក ក៏ស្រាតចេញ និងស្លៀកតែឈុតប៊ីគីនីទៅ តែយ៉ាងណា នាងស្លៀកពាក់ឯកសណ្ឋានការពារវីរុសនៅខាងក្រោយ ហើយនាង ក៏មិនចាប់អារម្មណ៍ ឯកសណ្ឋានការពារវីរុស មានសភាពថ្លា អាចមើលធ្លុះដល់ឈុតក្នុងនាងឡើយ។
ក្រោយពីបែកធ្លាយរូបភាពខាងលើនេះ ប្រធានមន្ទីរពេទ្យបានដាក់ពិន័យលើគិលានុបដ្ឋាយិការូបនោះ ឲ្យផ្អាកពីការងារបណ្ដោះអាសន្នមួយរយៈ៕