បរទេស៖ ជនជាតិម៉ូស្លីម Rohingya ចំនួន១៥នាក់​ ត្រូវប៉ូលិសក្នុងប្រទេសថៃ បានចាប់ខ្លួន ពីបទចូលប្រទេសដោយខុសច្បាប់ និងបានធ្វើការស៊ើបអង្កេត ដែលអាចថា ពួកគេអាចជាជនរងគ្រោះពីការជួញដូរមនុស្ស, នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

ប៉ូលិសក្នុងប្រទេសថៃ បានចាប់ខ្លួនជនជាតិម៉ូស្លីម Rohingya ចំនួន១៥នាក់ ពីបទចូលប្រទេសដោយខុសច្បាប់ និងបានធ្វើការស៊ើបអង្កេត ដែលអាចថា ពួកគេអាចជាជនរងគ្រោះពីការជួញដូរមនុស្ស, នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។

ប៉ូលិសបានឲ្យដឹងថា មនុស្ស១២នាក់នៃពួកគេ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអង្គារ និង៣នាក់ទៀតបានចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ នាទីក្រុង Mae Sot ជិតទៅនឹងស្ពានមួយ ដែលបែកចែករវាងប្រទេសទាំងពីរ (ថៃ-មីយ៉ាន់ម៉ា)។

ពួកគេទាំង១៥នាក់ មកពីតំបន់ Buthidaung ជាកន្លែងមួយក្នុងចំណមកន្លែងរស់នៅ ប្រមូលផ្តុំគ្នាដ៏ធំបំផុត នៃជនជាតិភាគតិចម៉ូស្លីម Rohingya នៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។

ស្នងការប៉ូលិសក្រុង Mae Sot លោក Phubed Sang-aram បានឲ្យដឹងថា មានជនជាតិថៃ ចំនួន៣នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទផ្តល់ការស្នាក់នៅ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់។ លោកបន្តថា ក្រុមជនអន្តោប្រវេសន៍នេះ គ្រោងនឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី តាមរយៈប្រទេសថៃ ៕