ខេត្ត​ព្រះ​សីហ​នុ ៖ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​«​កាម​ទេព លី​ម​ហុង​» ដោយ​សរសេរ​ក្នុង​ន័យ​ភ្ជាប់​ជាមួយ​រូបភាព​ថា (​សូម​អ​ជ្ញា​ធរ​ជួយ​ពិនិត្យ​ហាង​មួយ​កន្លែង​ផង នៅ​ក្រុងព្រះសីហនុ​) ដោយ​ដាក់​រូបភាព​មានមុខ​ម្ហូប​មាន​ធ្មេញ ។

បន្ទាប់​ពី​ឃើញ​ព័ត៌មាន​នោះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ភ្លាម​ៗ ជា​លទ្ធផល សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ថា រូបភាព​ធ្មេញ​ខាងលើ គឺ​មាន​ប្រភព​មក​ពី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ក្នុង​ប្រទេស​ថៃ ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩​មក​ម្លេះ ។

អាស្រ័យ​ដូច្នេះ លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ម្ចាស់​ហ្វេ​បុក​«​កាម​ទេព លី​ម​ហុង​» ជួយ​ធ្វើកា​កែតម្រូវ​ចំពោះ​ការ​បង្ហោះ​ឡើង​វិញ ជៀសវាង​មានការ​យល់​ច្រឡំ​ពីចំណាក់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ៕