ភ្នំពេញ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់បាន និងដកហូតវត្ថុតាងគ្រឿងញៀនកន្លះគីឡូក្រាម ។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីម៉ោងជាង៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នំា២០២០ នៅចំណុចផ្លូវគីម អ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ជនសង្ស័យជាប្ដីឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ គង់ ចិន្តា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។
មុនពេលឃាត់ខ្លួន កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវ តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ រហូតឈានទៅដល់ការបង្ក្រាបជាក់ស្តែងតែម្ដង។
ជនសង្ស័យ និងវត្ថុតាង ត្រូវមន្រ្តីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕