ភ្នំពេញ៖ ក្រោយពីបែកធ្លាយលេចឮថា ពិធីការិនីល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល និងពិធីករលោក ជា វិបុល មានរឿងស្នេហាលួចលាក់ជាមួយគ្នាមក អ្នកដែលត្រូវកើតទុក្ខរីងរៃនោះ គឺគ្មាននរណា ក្រៅតែពីអ្នកនាង គង់ សុជាតិ ជាភរិយាលោក ជា វិបុល នោះទេ ជាក់ស្ដែង កាលពីសប្ដាហ៍មុន អ្នកនាង គង់ សុជាតិ បានចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ព្រោះតែភ័យខ្លាចប្ដីបានទៅគេ…។

ប្រហែលដោយសារអ្នកនាង គង់ សុជាតិ កើតទុក្ខរីងរៃ ភ័យខ្លាចប្ដីបានទៅគេនោះហើយ ទើបបានជាអ្នកនាង យុគ ចិន្តា បង្ហោះសារលើកកម្លាំងចិត្តដល់អ្នកនាង គង់ សុជាតិ ថា៖ « អ្វីៗគ្រប់យ៉ាងជារបស់យើង វានៅតែរបស់យើង អ្នកដាំ អ្នកថែ គឺជាម្ចាស់ផល … ។

តែពេលអ្នកនាង គង់ សុជាតិ សម្រាកនៅក្នុងមន្ទីរពេទ្យនោះ អ្នកនាង យុគ ចិន្តា ពិធីការិនីជើងចាស់ដូចគ្នា បានចំណាយពេលមកសួរសុខទុក្ខមិត្តភក្តិដល់មន្ទីរពេទ្យ ហើយថែមទាំងបានបង្ហោះសារលើកកម្លាំងចិត្តដល់អ្នកនាង គង់ សុជាតិ ថា៖ « ថ្ងៃនេះមានពេលទំនេរពីការងារមកសួរសុខទុក្ខមិត្តភក្តិ គង់ សុជាតិ ខានជួបគ្នាយូរ ជជែកពីនេះពីនោះ មានទាំងសប្បាយមានទាំងទុក្ខ…ពាក្យពេចន៍សាសងគ្រប់រសជាតិនៃមេរៀនជីវិតដែលពួកយើងបានឆ្លងកាត់ ទាំងការងារ ទាំងជីវិតគូ ។ សម្លាញ់ គង់ សុជាតិ អ្វីៗគ្រប់យ៉ាងវាជារបស់យើង វានៅតែរបស់យើង អ្នកដាំ អ្នកថែ គឺជាម្ចាស់ផល ។ យប់ណាស់ហើយសម្រាកចុះណា អ្នកនៅមើលថែយើងប្ដីយើង កូនយើង ក្រុមគ្រួសារយើង មិត្តភក្តិល្អៗនៅផ្ដល់កម្លាំងចិត្តឱ្យយើងគ្រប់ពេល» ។
ថ្មីៗនេះដែរ អ្នកនាង គង់ សុជាតិ ក៍បានcommment តបទៅអ្នកគាំទ្រម្នាក់ ទំនងចង់ឌឺទៅអ្នកដែលចង់ដណ្ដើមប្ដីនាងនោះផងដែរ ថា៖ « អាឆ្ងាញ់ប្តីគេចឹងហា បានតែអង្រែបុកគ្រឿង ហើយប្រលាក់អំបិលម្ទេសទេ បានសមចិត្តវាតណ្ហាក្រាស់ណាស់ មនុស្សអ៊ីចឹងនោះ » ។

អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ សុទ្ធតែពិធីការិនីជើងចាស់ ធ្លាប់រួមការងារជាមួយគ្នានៅទូរទស្សន៍ស៊ីធីអិន ដូច្នេះពេលមានពិធីការិនីរលកក្រោយណាម្នាក់ចង់មកឆក់យកស្វាមីមិត្តភក្តិរបស់ខ្លួន គឺត្រូវតែជួយលើកកម្លាំងចិត្តគ្នាបែបនេះហើយ ទើបបានហៅថាមិត្តល្អ ស្គាល់គ្នាក្នុងគ្រាខ្លែងចង់ឆក់ប្ដី…៕