បរទេស៖ ទារកទើបនឹងកើតម្នាក់ ត្រូវបានគេរកឃើញនៅក្នុងព្រៃអ៊ីសាន ប្រទេសថៃ។ សេចក្តីរាយការណ៍ព័ត៌មានថៃបាននិយាយថា ទារកត្រូវបានគ្របក្រណាត់ប្រឡាក់សុទ្ធតែឈាមដោយទងផ្ចិតនៅតែភ្ជាប់។ ជាសំណាងល្អទារកបានរស់រានមានជីវិតហើយពេលនេះកំពុងស្ថិតក្នុងការមើលថែនៅមន្ទីរពេទ្យក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger នាថ្ងៃទី១៩ ខែឧសភានេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មានអ្នកភូមិម្នាក់ បានប្រទះឃើញទារកទើបនឹងកើតពេលកំពុងដើរឆ្លងកាត់ព្រៃមានទីតាំងនៅស្រុកប៉ាក់ចុង ខេត្តណាខនរ៉ាក់សីម៉ា ភាគខាងជើងឆៀង ខាងកើតនៃប្រទេសថៃ​ ភ្លាមៗនោះពេលដែលបានឃើញដូចនេះគាត់ក៏ហើយបានទាក់ទងទៅអាជ្ញាធរ។ បន្ទាប់មកខាងអាជ្ញាធរបានទលព័ត៌មាននេះក៏ប្រញាប់ប្រញាល់មកកន្លែងកើតហេតុដើម្បីមកពិនិត្យស្ថានភាព នឹងដោះស្រាយផងដែរ។

ស្ត្រីអាយុ៣៦ឆ្នាំ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណទេ នាងត្រូវបានចាប់ខ្លួននិងនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ូសូ។ អ្នកស្រុករាយការណ៍ថា ស្ត្រីរូបនេះភ្លេចប្រើវិធីពន្យារកំណើតហើយមិនចង់បានកូនទេ នាងមានកូនម្នាក់រួចហើយជាមួយអតីតស្វាមីហើយប្តីបច្ចុប្បន្នរបស់នាងមានអាយុ២១ឆ្នាំ ដែលមើលទៅកូននេះទំនងជាកូនរបស់នាង ៕