ភ្នំពេញ៖ ថ្មីៗនេះមានរូបភាព ក៏ដូចជាវីដេអូជាច្រើនបានបង្ហោះពីសកម្មភាពរបស់ចាន់ហុង ដែលត្រូវបានបុរសម្នាក់វាយធ្វើបាប ទាក់ទិនវីដេអូហិង្សាលើចាន់ហុង និងរូបភាពផ្សេងៗនូវអំពេីមិនគប្បីជាវីដេអូចាស់ មានបងស្រីម្នាក់ឈ្មោះ នៅ ពិសី បានចេញសេចក្ដីបំភ្លឺយ៉ាងច្បាស់លាស់។

បងស្រីបានរៀបរាប់ថា ចាន់ហុង ជាជនរងគ្រោះត្រូវបានមនុស្សធំដាក់ថ្នាំបង្ខំយកមកប្រេីប្រាស់ ធ្វេីសកម្មភាពលួចរហូតមានបញ្ហាសតិ និងភ្នែក សព្វថ្ងៃ ចាន់ហុងត្រូវបានប្រធានអង្គការ មួយនៃសាសនាគ្រីស្ទ យកទៅរក្សា និងព្យាបាល អោយរៀនសូត្រ និងរស់ក្នុងមណ្ឌល ។

https://1.bp.blogspot.com/-OURVOWJwyF0/XsJjWabxCvI/AAAAAAAAS7Q/yPXJ7KOLwn88mPANdxheescjOSoJU90QACLcBGAsYHQ/s1600/Annotation%2B2020-05-18%2B172830.jpgបច្ចុប្បន្ន ចាន់ហុង កំពុងមានភាពប្រសេីរ នៃ សតិ និងសេីចសប្បាយ ជាមួយមិត្តក្នុង មណ្ឌល ហេីយអង្គការ ក៏បានគិតគូរ អនាគតវែងឆ្ងាយ របស់ក្មេង ប្រុសនេះ ក៏សូមអំពាវនាវ អោយមានការលុបចេញរាល់រូបភាព នៃវីដេអូទាំងឡាយ ដែលបង្ករផលមិនល្អ ដល់អនាគតក្មេង ក្នុងពេលខាងមុខ ។

បញ្ចាក់ ចាន់ហុង មិនបានចេញធ្វេីសកម្មភាពអាក្រក់ទៀតឡេីយ ចំណែកវិដេអូ បង្ហោះនៅពេលថ្មីៗនេះ ជារូបភាពចាស់។

ព័ត៌មានចាស់ ចាន់ហុង ធ្លាប់បានបញ្ចូលទៅអប់រំនៅអង្គការ តាប៉ាង នៅក្រុងកំពង់សោម តាមរយៈសមត្ថកិច្ចក្រោយប្រព្រឹត្តបទល្មេីស តែអង្គការនេះមានការលំបាក ក្នុងការអប់រំ និងព្យាបាលក្មេង បច្ចុប្បន្ន ចាន់ ហុង កំពុងផ្លាស់ប្រែយ៉ាងប្រសេីរនៅមណ្ឌលថ្មី ៕