ភ្នំពេញ៖ ទោះបី អ្នកនាង គង់ សុជាតិ ជាប្រពន្ធលោក ជា វិបុល បានស៊ែរអត្ថបទបែបចាក់ដោតខ្លាំងមួយយកមកបង្ហោះលើហ្វេសប៊ុក ទចង់ឌឺដងអី ឌឺដងទៅ ពិធីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល បានបណ្ដើរដើរស្វាមី និងកូនស្រីសំណព្វចិត្តទៅដើរកម្សាន្តយ៉ាងសប្បាយរីករាយ និងមានសុភមង្គលបំផុត នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ។

ថ្មីៗនេះ ពិធីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល បង្ហោះរូបភាពស្វីតៗឱបកៀកកើយជាមួយស្វាមីជាទីស្រឡាញ់ និងកូនស្រីសំណព្វចិត្ត ប្រកបដោយទឹកមុខញញឹមរីករាយបំផុត ចែកចាយព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលសបញ្ជាក់ឲ្យឃើញថា អ្នកនាងអត់ខ្វល់ទេ ចង់នរណាបង្ហោះឌឺដងអី ឌឺដងទៅ សំខាន់ឲ្យតែជីវិតប្ដីប្រពន្ធ និងក្រុមគ្រួសារនាងមានសុភមង្គល។

ពិធីការិនី កែវ ចាន់និមល ជាមួយស្វាមីជាទីស្រឡាញ់ និងកូនស្រីសំណព្វចិត្ត បានចូលទៅលេងនៅផ្ទះសង់ពីឈើប្រណីតមួយដែលស្អាតជាងគេនៅខេត្តមណ្ឌលគិរី ។
ពេលបានឃើញជិវិតគ្រួសារអ្នកនាង កែវ ចាន់និមល រស់នៅប្រកបដោយសុភមង្គលបែបនេះ ធ្វើឱ្យមហាជន ទស្សនិកជន ក៏ដូចជាមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈជាច្រើន នាំគ្នាលើកទឹកចិត្ត និងកោតសរសើរ និងជូនពរ សូមនាងបរវៀសជៀសវាងឲ្យឆ្ងាយពីរឿងអាស្រូវផ្សេងៗ៕