លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយ​តប​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ទៅ​នឹង​ការ​រិះគន់​របស់​អតីត​ប្រ​ធា​ធិ​បតី​អា​មេ​រិ​ក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អំពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 ដែល​បណ្តាល​ឱ្យ​ប្រជាជន​អា​មេ​រិ​ក​ឆ្លង និង​ស្លាប់​ជា​ច្រើន​នាក់ ។

លោក Trump បាន​និយាយ​នៅ​សេត​វិមាន​ថា «​មើលទៅ​គាត់​គឺជា​ប្រធានាធិបតី​អសមត្ថភាព ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​» ។

គណបក្ស​សាធារណរដ្ឋ​បាន​បង្ហោះ​សារ​នៅ​ក្នុង Twitter ហៅ​រដ្ឋបាល​លោក អូ​បា​ម៉ា ថា​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុក​រលួយ និង​អសមត្ថភាព​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ។

ការ​ឆ្លើយ​តប​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក អូ​បា​ម៉ា ដែល​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ចេញ​មុខ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ការ​គ្រប់គ្រង​របស់​រដ្ឋបាល ត្រាំ ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ។

តាម​របាយការណ៍​របស់​លោក អូ​បា​ម៉ា បាន​និយាយ​ថា «​វា​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ការ​ឆ្លើយ​តប​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​នេះ​មាន​ភាព​រីក​រាលដាល​ខ្លាំង ។ វា​នឹង​អាក្រក់​សូ​ម្បី​តែ​រដ្ឋាភិបាល​ល្អ​បំផុត​ក៏​ដោយ ។ មនុស្ស​ជាង ១,៤៨ លាន​នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ឆ្លង​វីរុស​នេះ​ដែល​យ៉ាង​ហោច​ណាស់​មាន ៨៩.៥៦២ នាក់​បាន​ស្លាប់​» ។

រដ្ឋបាល Trump បាន​ព្យាយាម​ការពារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ ស្រប​ពេល​ដែល​ក្រុម​អ្នក​រិះគន់​បាន​ធ្វើការ​រិះគន់​លើ​មេដឹកនាំ និង​មន្ត្រី​របស់​ខ្លួន​ហាក់​មិន​អើពើ​នឹង​ការ​ព្រមាន​នេះ គឺ​មាន​សកម្ម​ភាពយឺត​យាវ​ក្នុង​ការ​ទប់ស្កាត់​វីរុស​នេះ ៕