ភ្នំពេញ៖ ក្រោយពីមានការសង្ស័យថាពិធីការិនីល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល និងពិធីករលោក ជា វិបុល មានរឿងអាស្រូវស្នេហាលួចលាក់ជាមួយគ្នា មិនបានប៉ុន្មានថ្ងៃផង ថ្មីៗនេះ ស្រាប់តែអ្នកនាង គង់ សុជាតិ ជាប្រពន្ធលោក ជា វិបុល បានស៊ែរអត្ថបទបែបចាក់ដោតខ្លាំងមួយយកមកបង្ហោះលើហ្វេសប៊ុក ទំនងចង់ឌឺដងទៅលើអ្នកនាង កែវ ចាន់និមល ធ្វើឲ្យមហាជនកាន់តែជឿថា អ្នកនាង កែវ ចាន់និមល និងពិធីករលោក ជា វិបុល ពិតជាមានរឿងអាស្រូវស្នេហាលួចលាក់ជាមួយគ្នាពិតមែន ។

អត្ថបទដែលអ្នកនាង គង់ សុជាតិ បានស៊ែរយកមកបង្ហោះលើហ្វេសប៊ុកនោះ មានខ្លឹមសារថា៖ «កើតជាមនុស្សស្រីកុំទៅគិតចង់ដណ្តើមរបស់អ្នកដទៃ ហើយកុំនិយាយថា ប្តីគេចូលមករកមុន ។ បើខ្លួនឯងមិនចង់ដែរ គេក៏យកមិនបាន ត្រូវអត់ » ។
ជាមួយគ្នានោះអ្នកនាងថែមទាំងបង្ហោះសារបន្ថែមទៀតថា «រៀនរស់នៅជាមួយការពិតផងទៅ កុំចូលចិត្តចង់នៅជាមួយនឹងអ្វីដែលជាភាពបោកប្រាស់នឹងខ្លាំងពេក» ។ អ្នកនាងបន្ថែមថា អ្នកនាងទ្រាំយូរហើយ ។

ជាមួយគ្នានោះ អ្នកនាង គង់ សុជាតិ ក៍បានតបទៅថា « អាឆ្ងាញ់ប្តីគេចឹងហា បានតែអង្រែបុកគ្រឿង ហើយប្រលាក់អំបិលម្ទេសទេ បានសមចិត្តវាតណ្ហាក្រាស់ណាស់ មនុស្សអ៊ីចឹងនោះ » ។
ទោះជាយ៉ាងនេះក្តី អ្នកនាង គង់ សុជាតិ មិនបានបញ្ជាក់ពីអត្តសញ្ញាណពីអ្នកទីបីដែលអ្នកនាងចោទប្រកាន់ថា មកដណ្ដើមប្ដីនាងនោះថាជាអ្នកណាឡើយ ៕