ខេត្តសៀមរាប៖ សិស្សសាលាស្ថិតក្នុងវ័យអនីតិជនមួយគូបានទាក់ទងស្រឡាញ់គ្នា តាមហ្វេសប៊ុកជាង១ឆ្នាំ ហើយជ្រុលជ្រួសបានខ្លួនខាងស្រីចំនួន៣ដង លុះម្តាយខាងស្រីដឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

ជនសង្ស័យឈ្មោះ អៀង វីរ:ឧត្តម អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ រស់នៅក្រុមទី១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះស.ស.ម អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី១១ មានទីលំនៅ ឃុំកែវពណ៌ ស្រុកពួក។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ក្មេងស្រីរងគ្រោះបានឆាតប្រាប់ជនសង្ស័យជាសង្សារឱ្យទៅយកខ្លួននៅម្តុំជិតភ្នំក្រោម។ ពេលនោះជនសង្ស័យក៏បានជិះម៉ូតូមកជួបតាមការណាត់ ហើយបាននាំគ្នាទៅអង្គុយលេងក្នុងដីឡូតិ៍មួយកន្លែងក្បែរផ្ទះជនសង្ស័យ។

សមត្ថកិច្ចបានបន្តថា លុះដល់ព្រលប់ថ្ងៃដដែល សង្សារបានជិះឌុបជនរងគ្រោះដើរលេងរហូតដល់ម៉ោង២៣យប់ ក៍ឌុបនាំសង្សារមកកាន់ផ្ទះរបស់ខ្លួននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយជនសង្ស័យបានប្រាប់ឪពុកម្តាយថា ជនរងគ្រោះគឺជាសង្សាររបស់ខ្លួន តែឪពុកម្តាយក្រុមគ្រួសារជនសង្ស័យមិនស្វាគមន៍ឡើយ ។ ទោះជាយ៉ាងណា ជនសង្ស័យ និងសង្សារឲ្យចេញពីផ្ទះ រួចនាំគ្នាចូលបន្ទប់ដេកបាត់អស់ ជនសង្ស័យក៍នាំសង្សារចូលដេកក្នុងបន្ទប់របស់ខ្លួនដែរ។

សមត្ថកិច្ចបានបន្តទៀតថា លុះចូលដល់បន្ទប់ ជនសង្ស័យបានសុំជនរងគ្រោះជាសង្សាររួមភេទ តែត្រូវបានជនរងគ្រោះបដិសេធ។ តែក្រោយមកជនសង្ស័យបានសុំម្តងទៀត ជនរងគ្រោះក៏បានយល់ព្រមតាមសំណើ។
លុះដល់យប់ថ្ងៃទី១៤ ខែឧសភា ជនសង្ស័យបានរួមភេទជាមួយជនរងគ្រោះម្តងទៀត និងនៅយប់ថ្ងៃទី១៥ ខែឧសភា ក៏បានរួមភេទជាមួយគ្នាទៀត។
រហូតដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ក្រុមគ្រួសារខាងក្មេងស្រីរងគ្រោះ តាមរកឃើញ ក៍ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យ តែម្តង៕