បរទេស៖ កាលពីពេលថ្មីៗនេះមានការចែកចាយនៅរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៌យ៉ាងខ្លាំង។ ដោយរូបភាពបានបង្ហាញពីសកម្មភាពរបស់អ៊ំប្រុស និងអ៊ំស្រី ដែលពួកគាត់ត្រូវជាប្ដីប្រពន្ធ បានសម្រេចចេញទៅធ្វើអ្នកដឹកជញ្ជូនម្ហូបអាហារ ព្រោះតែមិនចង់បន្ថែមបន្ទុកដល់កូនៗក្នុងអំឡុងពេល COVID-19។

យ៉ាងណាមិញយោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Phakhanut Blackbox បានរូបភាពទាំងនេះដែលបុរសម្នាក់នេះគឺជាម្ចាស់ភោជនីដ្ឋានស្ថិតនៅខេត្តសុងខ្លា ប្រទេសថៃ ដោយបងប្រុសបានទទួលអ៊ំប្រុសមកធ្វើជាអ្នកដឹកជញ្ជូន។ ជាក់ស្ដែងមើលទៅតាមរូបភាពអ៊ំប្រុសជាអ្នកឌុប ចំនែកអ៊ំស្រីជាអ្នកអង្គុយនៅខាងក្រោយព្រមទាំងស្ពាយនូវកាបូបសម្រាប់ដាក់ម្ហូបអាហារ។

https://1.bp.blogspot.com/-bI2TzPXL4aU/XsHn2VcaFtI/AAAAAAAAS4s/gYDY81eB2ocM5pSuPmocROTAkPtHAGY1gCLcBGAsYHQ/s1600/Annotation%2B2020-05-18%2B083746.jpgតាមរយៈការបង្ហោះខាងលើបងប្រុសបានរៀបរាប់ថា៖«គួរឲ្យស្រឡាញ់ណាស់បុគ្គលិក Grab ថ្ងៃនេះហេតុតែអ៊ំប្រុសមកធ្វើការបែបនេះ ព្រោះតែអ៊ំប្រុសមិនចង់ដាក់បន្ទុកកូនទេ ពីព្រោះយើងដឹងហើយស្ថានភាពបច្ចុប្បន្ននេះគឺពិបាករស់នៅណាស់។ ហើយចំនែកអ៊ំស្រីមិនហ៊ាននៅផ្ទះម្នាក់ឯងខ្លាចឯកា ក៏សូមមកដឹកជញ្ជូនជាមួយអ៊ំប្រុសតែម្ដង អាយុគ្រាន់តែជាលេខប៉ុណ្ណោះ» ៕