ភ្នំពេញ៖ កម្ពុជាយើងលែងមានអ្នកជំងឺកូវីដ-១៩ទៀតហើយ ព្រោះអ្នកជំងឺដែលនៅសល់ម្នាក់នោះ បានជាសះស្បើយហើយ ។
នៅព្រឹកថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០២០ តាមទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ដែលនៅសល់ម្នាក់នោះ បានជាសះស្បើយអ្នកជាសះស្បើយហើយ ដូច្នេះសរុបអ្នកជាសះស្បើយមានចំនួន ១២២នាក់ លើ១២២នាក់ គឺមិនមានអ្នកជំងឺកូវីដ-១៩ណាម្នាក់បាត់បង់ជីវីតឡើយ។


ទន្ទឹមនឹងលទ្ធផលប្រកបដោយការរីករាយនេះ ក្រសួងសុខាភិបាល ក៏សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ Covid-19 នេះ ដោយត្រូវចងចាំថា៖យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ បើយើងធ្វេសប្រហែស៕