ប្រទេស​ថៃ ៖ សារព័ត៌មាន​ថៃ​មួយ​បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​របស់​យាយ​គ្រវី​សក់​កាលពី​នៅ​កុមារភាព និង​មិន​ទាន់​តុបតែង​ខ្លួន​ជា​មនុស្ស​ស្រី ព្រមទាំង​រៀបរាប់​អំពី​ជីវប្រវត្តិ​ខ្លះ​ៗ​របស់​គាត់​ទៀត​ផង ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា យាយ​គ្រវី​សក់​ដែល​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​មានឈ្មោះ​ពិត «Sitagsus Bao» មានស្រុក​កំណើត​នៅ​ក្នុង​ទីក្រុង​បាងកក ជា​កូន​ទី​៤​ក្នុង​ចំណោម​សមាជិកគ្រួសារ​១០​នាក់ ។ យាយ​គ្រវីស​ក់បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សកល​វិទ្យាល័យ Ramkhamhaeng ។

Sitagsus Bao គឺជា​សិស្ស​ពូកែ​១​រូប​ប្រចាំ​ថ្នាក់ ប៉ុន្តែ​មាន​ទេ​ព្យ​កោសល្យ និង​ចូល​ចិត្ត​ផ្នែក​សិល្បៈ ។ មិនតែប៉ុណ្ណោះ​យាយ​គ្រវី​សក់​ថែម​ទាំង​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស​សម្រាប់​អ្នក​សិក្សា​ថ្នាក់អនុបណ្ឌិត​ថែម​ទៀត​ផង ។

ចូល​ដល់​សកល​វិទ្យាល័យ​ដោយ​សិក្សា​ផ្នែក​ច្បាប់ ក្រុម​គ្រួសារ​របស​យាយ​គ្រវី​សក់​ចង់ឱ្យ​រូប​គាត់​ក្លាយជា​មេធាវី​១​រូប ប៉ុន្តែ​យាយ​គ្រវី​សក់​មាន​បំណងប្រាថ្នា​ចង់​ក្លាយជា​អ្នក​រចនា​ម៉ូ​ដ​ទៅ​វិញ ។

ជា​ការ​ពិត គាត់​បាន​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង ចាប់តាំងពី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ២០១៧ ដែល​នៅ​ពេល​នោះ​មនុស្ស​គ្រប់​គ្នា​បាន​សុំ​ថតរូប​ជាមួយ​គាត់ ខណៈ​គាត់​ស្លៀក​សិច​ស៊ីពេល​កំពុង​រាំ​ក្រោម​ទឹក ៕