ភ្នំពេញ៖ សិស្សថ្នាក់ទី១០នៃវិទ្យាល័យពន្លកខ្មែរ យុវតី អ៊ឹង ស្រីម៉ុច ជាអ្នកមានសំណាងទីពីរ ដែលបើកគម្របទឹកក្រូចអាយស៍កូឡា IZE Cola ដបឈ្នះបានទឹកប្រាក់ធំ ៥ លានរៀល កាលពីថ្ងៃទី១៣ ខែ ឧសភាកន្លងទៅ។

យុវតីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងថា៖ «ជានិច្ចកាលខ្ញុំញុំាទឹកក្រូចអាយស៍កូឡា IZE Cola ១ដបទៅ២ដប ជារៀងរាល់ថ្ងៃ ហើយថ្ងៃត្រូវរង្វាន់ ខ្ញុំទិញតែមួយដបគត់។ ដល់តែបើកគម្របភ្លាមឃើញដាក់ថា៥លានរៀល ខ្ញុំដំបូងមិនជឿនឹងភ្នែកខ្លួនឯងដែរ ទើបខំហៅប៉ាមកជួយមើល ដល់តែច្បាស់ថាត្រូវរង្វាន់មែន បានអរសឹងស្រក់ទឹកភ្នែក»។

ក្នុងវ័យ១៦ឆ្នាំ ស្រីម៉ុច មិនមានរបស់ដែលជាទីប្រាថ្នាជាក់ច្បាស់អ្វីឡើយ ដូច្នេះនាងនឹងប្រគល់ទឹកប្រាក់ត្រូវរង្វាន់នោះជាងពាក់កណ្តាលដល់ឳពុកម្តាយ គ្រាន់នឹងផ្គត់ផ្គង់ជីវភាព ហើយសល់ប៉ុន្មាន នាងនឹងទុកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាពិសេសសម្ភារៈសិក្សា ពេលដែលក្រសួងអនុញ្ញាតឱ្យចូលរៀនជាធម្មតាវិញ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ឋ ៥ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង អាយស៍ជាច្រើនរយរង្វាន់ផងដែរ ៕