ខេត្តព្រៃវែង ៖ យុវជនឈាមរាវម្នាក់ ត្រូវកម្លាំងនគរបាលស្រុកព្រះស្ដេច បានធ្វើការឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីយុវជនសង្ស័យរូបនេះ បានទៅការអុកឡុកនារីជាអតីតសង្សារដល់ផ្ទះ កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។

យុវជនសង្ស័យ មានឈ្មោះសាំង សាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិវាំងខាងត្បួង ឃុំតាំងក្រសាំង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែក ឯនារីរងគ្រោះឈ្មោះ ថ ក អាយុ23ឆ្នាំ រស់នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

សមត្ថកិច្ច បានឲ្យដឹងថា យុវជនសង្ស័យ និងនារីរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្នេហា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ លុះពេលបែកគ្នា ស្រាប់តែយុវជនសង្ស័យបានទៅអុកឡុកនារីជាអតីតសង្សារដល់ផ្ទះ ដោយគំរាមហែកកេរ្តិ៍ និងគំរាមសម្លាប់ ធ្វើឲ្យក្រុមគ្រួសាររីរងគ្រោះទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនសង្ស័យ នាំមកចាត់ការតាមផ្លូវច្បាប់តែម្តង។
ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕